នៅលើលោកនេះ អ្វីដែល “ពេក” ពេកគឺមិនល្អឡើយ ដូចនេះមនុស្សស្រីដែលល្អពេកគឺមានតែនាំទក្ខដាក់ខ្លួនតែប៉ុណ្ណោះ។ មនុស្សស្រីគួរតែល្អនៅកម្រិតណាមួយបានហើយ កុំល្អជ្រុលពេក ព្រោះពេលយើងល្អពេក អ្នកដែលខាត គ្មានពីណាក្រៅពីយើងឡើយ។ ដើម្បីកុំឲ្យខាតបង់ មិត្តៗនារីគប្បីលុបគំនិតមួយចំនួនខាងក្រោមចេញ៖
១. រិះថាំចំពោះខ្លួនឯងខ្លាំងពេក
ចរិតសន្សំសំចៃគឺល្អ តែរិះពេកគឺមានតែធ្វើបាបខ្លួនឯង។ ពេលឃើញស្រីៗដើរផ្សារ តថ្លៃតាំងពីមួយរយ ពីររយឡើង ចង់តែស្រក់ទឹកភ្នែក។ ឃើញគេទិញកាបូប ឬស្បែកជើងថ្មីក៏បានត្រឹមសម្លឹងពីចម្ងាយ។ ឈប់ធ្វើដូចនេះទៅ ម្ដងម្កាលគួរជូនរង្វាន់លើកទឹកចិត្តខ្លួនឯង ដើម្បីទទួលកម្លាំងចិត្តតស៊ូទៅមុខទៀត។ គួរចំណាយលុយខ្លះ លើសម្រស់របស់ខ្លួន ដើម្បីកុំឲ្យជីវិតដែលហត់នឿយនេះសម្លាប់សម្រស់យើងបាន។
២. ឱបក្រសោបការងារគ្រប់បែបយ៉ាង
ពេលថាឱ្យថាហេតុអ្វីចេះតែធ្វើការគ្រប់បែបយ៉ាង ម៉េចមិនព្រមសម្រាកខ្លះ ស្រីៗតែងឆ្លើយវិញ ឃើញទើសក៏ធ្វើទៅ។ ពេលយើងធ្វើច្រើន គ្មានអ្នកណាមាត់មួយម៉ាត់ឡើយ តែសាកឈប់ធ្វើលមើល ប្រាកដជារងការរិះគន់មិនខាន ព្រោះធ្លាប់អាងមានអ្នកធ្វើឲ្យស្រាប់ៗ។ យើងគួរតែធ្វើអ្វីដែលជាទំនួលខុសត្រូវរបស់យើងបានហើយ។
៣. លះបង់ច្រើនពេក
ដោយសារស្រលាញ់ មនុស្សស្រីអាចលះបង់គ្រប់បែបយ៉ាង ទោះបីជាការលះបង់នោះធ្វើឲ្យគេឈឺចាប់ក៏ដោយ។ ពួកគេអាចឃ្លាតឆ្ងាយពីគ្រួសារបង្កើត ដើម្បីទៅធ្វើកូនប្រសារគេ អាចលះបង់ចំណូលចិត្តរបស់ខ្លួនដើម្បីផ្គាប់ចិត្តមនុស្សដែលខ្លួនស្រលាញ់។ ប៉ុន្តែយើងកុំលះបង់ច្រើនពេកដល់ថ្នាក់បន្ទាបតម្លៃរបស់ខ្លួនអី ធ្វើដូចនេះនាំតែគេបានចិត្តតែប៉ុណ្ណោះ។
៤. ស្រលាញ់ងប់ពេក
នៅក្នុងរាល់ចំណងមនោសញ្ចេតនា អ្នកណាស្រលាញ់ងប់ជាង អ្នកនោះជាអ្នកខាត។ ទោះបីជាស្រលាញ់គេប៉ុណ្ណា ក៏មិនត្រូវដាក់ចិត្តទាំង១០ទៅដែរ គួរទុក២ភាគវិញសម្រាប់ខ្លួនឯង។ ធ្វើដូចនេះ ទោះបីជាពេលបែកគ្នា ក៏យើងមិនងប់ខ្លាំង ងាយដកចិត្តវិញបាន៕
ចុច Like និង See First ដើម្បីទទួលបានព័ត៌មានមុនគេ……
ប្រភព៖ Guu ប្រែសម្រួល៖ Caramel.Kanha
More - https://ift.tt/2K9gTYS
0 Yorumlar